ជាតិ-សង្គម

កម្សាន្ត-តារា

អន្តរជាតិ

បច្ចេកវិទ្យា-កីឡា

មតិមហាជន-យល់ដឹង

សរុបព័ត៌មាន

រណ្ដៅដីដ៏ធំមួយ និងជ្រៅមើលឃើញក្បាលប្រេត របស់ឈ្មួញលក់អាចម៍ដី ឈ្មោះ​​ ម៉ៅ​ សុផល​ មន្ត្រីជាន់ខ្ពស់យោធាក្នុងកងអង្គរក្ស ល្មើសច្បាប់ហាមឃាត់ តែអាជ្ញាធរធ្វើមិនដឹង!

កណ្ដាល៖ រណ្ដៅដីដ៏ធំ១កន្លែងដែលគេស្គាល់ថា​ ជារបស់ឈ្មួញលក់អាចម៍ដីធំម្នាក់​ ឈ្មោះ​ ម៉ៅ​ សុផល​ ជាមន្ត្រីយោធាជាន់ខ្ពស់ក្នុងកងអង្គរក្សរបស់ លោកនាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង​​ កំពុងតែជីកដ៏ជ្រៅសន្លឹម​ ហាក់មើលឃើញក្បាលប្រេតគួរខ្លាច ហើយវានឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៀតផង។ សកម្មភាពជីកយកអាចម៍ដីលក់ស្ទើរតែពេញមួយខេត្តកណ្ដាល​ របស់ថៅកែ​ ម៉ៅ​ សុផល​ ដែលជាមន្ត្រីជាន់ខ្ពស់យោធាក្នុងកងអង្គរក្សនេះ​ បានបង្កឱ្យទីវាលធំមួយ​ ក្លាយទៅជារណ្ដៅស៊ីរូងដីយ៉ាងជ្រៅទៅៗ​ដោយរលូន គគ្រឹកគគ្រេង និង​ គឃ្លើន មិនញញើតច្បាប់នេះ​ គឺជាសកម្មភាពល្មើសច្បាប់ហាមឃាត់ទាំងស្រុង...

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឱ្យដំណើរការផ្លូវអាទិភាពមួយចំនួន សម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឱ្យដំណើរការផ្លូវអាទិភាពមួយចំនួន សម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកញ្ជូនអ្នកដំណើរ ប្រកបដោយភាពរហ័សទាន់ចិត្ត។ អភិបាលរាជធានីភ្នំពេញ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ក្រុមអ្នកជំនាញចុះសិក្សាជាមួយភាគីជប៉ុន ដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និងផ្លូវ អាទិភាសម្រាប់រថយន្តក្រុងសាធារណៈបានបើកបរដោយគ្មានការរំខាន និងឧបសគ្គអ្វីមួយកើតឡើង។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្តក្រុង និងទទួលរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ...

សមាគមសិល្បៈជប៉ុន-កម្ពុជា នវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់សិល្បៈតន្ដ្រីក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា តាមរយៈការរៀបចំកម្មវិធីប្រគំតន្ដ្រី Catch a Cambodian Star 2019 របស់សមាគមសិល្បៈជប៉ុន-កម្ពុជា នៅផ្សារទំនើបអ៊ីអនសែនសុខ អ្នកជំនាញសិល្បៈតន្ដ្រីជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់សិល្បៈតន្ដ្រីក្នុងប្រទេសកម្ពុជា ក្រោយមានសិស្ស-និស្សិតជាច្រើន បានចាប់អារម្មណ៍ និងចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍មួយនេះ។ អ្នកស្រី អ៊ីកិដា ហ៊ិសាកុ...

អភិបាលខេត្តព្រះសីហនុ ផ្ញើសារសុំអភ័យទោស ចំពោះបញ្ហាអសកម្មមួយចំនួន ដែលកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ

ព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានផ្ញើសារសុំអភ័យទោស ចំពោះបញ្ហាអសកម្មមួយចំនួន ដែលកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់។ លោក យន្ត មីន បានផ្ញើសារយ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីបងប្អូនគ្រប់គ្នា យើងខ្ញុំខំប្រឹងប្រែងណាស់ដែរ តែការអភិវឌ្ឈដំបូងៗ វាតែងតែប្រឈមខ្លះហើយ។ ការសាងសង់ត្រូវដឹកខូចផ្លូវ ការសាងសង់ត្រូវកាយចាក់បំពេញ...

សាលាឧទ្ធរណ៍ រៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី 

ភ្នំពេញ៖ នៅសាលប្រជុំសាលាឧទ្ធរណ៍ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋបាលសាលាឧទ្ធរណ៍ ដោយត្រូវតែងតាំងលោក ទូច ថារិទ្ធិ ជំនួសលោក ប៉ុន សាវ៉ាត់ ដែលត្រូវចូលនិវត្តន៍ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា...

បណ្ឌិត ងី មានហេង បានព្រមានដកហូតអាជ្ញាប័ណ្ណ ពីភោជនីយដ្ឋាន និងអាហារដ្ឋានណា ដែលគ្មានអនាម័យក្នុងការចម្អិនម្ហូបអាហារ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត ងី មានហេង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងសិក្ខាសាលា ការអនុវត្តអនាម័យចំណីអាហារដល់ប្រជាជនកម្ពុជា បានព្រមានដកហូតអាជ្ញាប័ណ្ណ ពីភោជនីយដ្ឋាន និងអាហារដ្ឋានណា ដែលគ្មានអនាម័យក្នុងការចម្អិនម្ហូបអាហារ។   លោកបណ្ឌិត ងី មានហេង...

ខេត្តព្រះសីហនុ លិច ទូកដឹកភ្ញៀវទេសចរ១គ្រឿង របស់ក្រុមហ៊ុន ដាលីធួរ បានលិចនៅក្នុងសមុទ្រ

ព្រះសីហនុ៖ នៅម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នគរបាលចរាចរណ៍ផ្លូវសមុទ្រ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទូកដឹកភ្ញៀវទេសចរ១គ្រឿង របស់ក្រុមហ៊ុន ដាលីធួរ បានលិចនៅក្នុងសមុទ្រ នៅទល់មុខឆ្នេរម្លប់ជ្រៃ ស្ថិតក្នុងក្រុងព្រះសីហនុ ។ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅថ្ងៃទី១៧...

លោក សន ពិសិដ្ឋ ង្ហាញប្រាប់ដល់ទស្សនិកជនជាច្រើន នូវអាថ៌កំបាំងផ្ទាល់ខ្លួន​ថាលោកធ្លាប់មានប្រពន្ធរួចហើយ ថែមទាំងមានកូនស្រីម្នាក់ទៀត

ភ្នំពេញ៖ តារាសម្តែងប្រុសសាច់ដុំធំៗ លោក សន ពិសិដ្ឋ បានបង្ហាញប្រាប់ដល់ទស្សនិកជនជាច្រើន នូវអាថ៌កំបាំងផ្ទាល់ខ្លួន ដោយមិនបិទបាំងអ្វីបន្តទៀតនោះទេ។ ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី លោក សន ពិសិដ្ឋ បានដាច់ចិត្តទម្លាយនូវអាំថ៌កំបាំងថា លោកធ្លាប់មានប្រពន្ធរួចហើយ ថែមទាំងមានកូនស្រីម្នាក់ទៀតផង ខណៈនេះជាដំណឹងថ្មីមួយ សម្រាប់អ្នកគាំទ្រ ព្រោះកន្លងទៅលោកមិនធា្លប់បានទម្លាយពីរឿងនេះឡើយ។ ទាក់ទងនឹងរឿងនេះ...

រកឃើញឈ្មួញលាក់ទុកឈើលេខ១ជាច្រើនកំណាត់ក្នុងចំការស្វាយចន្ទីមួយកន្លែង នៅខេត្តរតនគិរី

រតនគិរី៖ នៅសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានបទបញ្ជាពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី។ លោកអនុសេនីយ៍ឯក សោម សុផល នាយការិយាល័យផែនការសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្តរតគិរី បានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស,...

ក្រុមហ៊ុន Vodafone បានសម្រេចបញ្ចេញនូវសេវាទូរស័ព្ទ 5G ជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញ

អេស្ប៉ាញ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពី ស៊ីនហួរ បានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនចិន Huawei ក្រុមហ៊ុន Vodafone បានសម្រេចបញ្ចេញនូវសេវាទូរស័ព្ទ 5G ជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញ ដែលវាបានធ្វើឱ្យអេស្ប៉ាញ ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅអឺរ៉ុប (បន្ទាប់ពីចក្រភពអង់គ្លេស) ក្នុងទទួលបានប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ដ៏ទំនើបចុងក្រោយនេះកាលពីចុងសប្តាហ៍មុន។

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាបាត់ដំបង អាណត្តិទី៣

បាត់ដំបង៖  នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រតិភូអមដំណើរក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គ ភាពនានាជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក មេឃុំ...

ច្រមុះមិនស្រួច មែនទេ? នេះជាប្រដាប់ធ្វើឱ្យឡើងខ្ទង់ច្រមុះ …​

មុននឹងទិញសូមប្រយ័ត្នប៉ះចំរបស់មិនល្អ​ ប្រើមិនកើត រាល់ការកុម្មង់មួយមុខ ថែមម៉ាស់បិតមុខ 2 បន្ទះ , ទិញ2មុខឡើង​ ថែមម៉ាស់បិតមុខ 5 បន្ទះ, ចុច Like page ទិញថែមខប់ខប់ មានលក់ដូចជា÷👉ប្រដាប់ច្រមុះអោយឡើងខ្ទង់រយះពេលមួយអាទិត្យ👉ជ័រដាក់ក្នងច្រមុះអោយស្រួចភ្លាមៗ ស្អាបែបកូរ៉េ👉ឈុតធ្វើអោយមុខ V រយះពេល 7 ថ្ងៃ👉ថ្នាំពន្លូតកំពស់ មួយកម៉ុងលូតបាន...