Chivon Raingsey

លោក ឱម យ៉ិនទៀង ប្រធាន ACU បកអាក្រាតពីល្បិច លោកឧកញ៉ា សុខ ប៊ុន​ និងបក្ខពួក៥នាក់…​

ភ្នំពេញ៖​ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU បានបញ្ជាក់ថា៖ «ខ្ញុំសូមដាក់ចំណងជើងការងារដែលយើងនិយាយនៅថ្ងៃនេះបន្តិចថា ឧកញ៉ា សុខ ប៊ុន ឈ្លោះជាមួយប្រជាពលរដ្ឋទាំង ៤២គ្រួសារ អំពីថាគាត់មានដី ៥២៥ រីឯប្រជាជនប្រកែកហើយប្រកែកទៀតថា លោកឧកញ៉ា សុខ ប៊ុន មានតែ៥ហិកតាទេ នៅសល់ប៉ុន្មាន គឺរបស់ប្រជាពលរដ្ឋ ៤២គ្រួសារ...

ជើងខ្លាំង ឈ្មោះ​ ជួន ច័ន្ទដារី​ ពូកែខាង ទាត់ ធាក់​ គប់​ និងជេរប្រមាថ​ តុលាការមិនបានចាត់ការបណ្ដឹង​ បែរជាបញ្ជូនទៅបន្សាបគ្រឿងញៀនទៅវិញ!

................​ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួន ឈ្មោះ ជួន ច័ន្ទដារី ដែលជាជើងខ្លាំង ខាងហក់ធាក់ ទាត់​ និងគប់គេឯង ទៅមណ្ឌលបន្សាបសារធាតុញៀន ឱកាសខ្ញុំ ដើម្បីព្យាបាល...

តុលាការខេត្តកំពង់ឆ្នាំ ម៉េចស្ងាត់​ឈឹង?​ លោកស្នងការរងនគរបាល​ ខេត្តកំពង់ឆ្នាំង​ ឈូសឆាយរំលោភ​យកដីព្រៃលិចទឹករបស់រដ្ឋ ជិត១​ពាន់​ហិចតា!

កំពង់ឆ្នាំង៖​ តុលាការខេត្តកំពង់ឆ្នាំង​ ដែលកំពុងដំណើរការរឿងក្ដី​ របស់​ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ​ ស្នងការរងនគរបាល​ ខេត្តកំពង់ឆ្នាំង​ ដែលត្រូវបានប្រជាពលរដ្ឋ​ ក៏ដូចជាមហាជន​ និងមន្ត្រីមូលដ្ឋាន​ ប្ដឹងពីបទឈូសឆាយរំលោភយកដីព្រៃលិចទឹករបស់រដ្ឋ​ ជិត១ពាន់ហិចតា​ នោះ​ ស្រាប់តែជាង២ខែ​ មកនេះ​ ​ស្ងាត់ឈឹង ដូចជាត្រូវដងត្រូវផ្លែគ្នាយ៉ាងម៉េចទេ?​ ឥរិយាបថបែបនេះរបស់តុលាការ​ ធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចមហាជនអស់សង្ឃឹមខ្លាំងណាស់។​ ទាក់ទិនរឿងអាស្រូវនេះ​ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកពាក់ព័ន្ធក្នុងករណីរំលោភយកដីព្រៃលិចទឹក...

ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដមានជ័យ ស្រុកស្នួល​ គប់គិតជាមួយឈ្មួញដឹកទំនិញរថយន្ដខ្នាតយក្ស​ ស៊ីលុយមិនឱ្យបាត់មួយជើងណា!

ក្រចេះ​ ៖ ឈ្មួញដឹកទំនិញតាមរថយន្ដស្របច្បាប់​​ និងមន្ត្រីស្មោះត្រង់មួយចំនួន​ បានប្រាប់ឱ្យដឹងថា​ លោក​ អ៊ុយ ហឿន ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដមានជ័យ​​ ស្រុកស្នួល ខេត្តក្រចេះ​ រួមនឹង​ លោក​ សាន់ ម៉េងហួត​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ ខេត្តក្រចេះ កំពុងគប់គិតគ្នាជាប្រព័ន្ធ បើកដៃបណ្ដោយឲ្យរថយន្ដប្រភេទយីឌុប វ៉េអងខ្នាតយក្សធំៗ​ ជាពិសេសរថយន្ដដឹកឈើ​ មិនចូលថ្លឹងជញ្ជីងនោះទេ​ ដោយពួកគេដោះដូរគ្នានឹងការបង់លុយក្រោមតុ។

បិទបញ្ចប់ការរុករកជនរងគ្រោះក្នុងគំនរបាក់បែកនៃអគារ៧ជាន់​ អ្នកស្លាប់ចំនួន២៨នាក់​ អ្នករងរបួសចំនួន២៦នាក់

ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ​ បិទបញ្ចប់ហើយ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមសង្រ្គោះ​ បានបើកការរុករកអស់រយៈពេល២ថ្ងៃកន្លះ។ ក្រុមសង្រ្គោះបានចេញរបាយការណ៍ថ្មីចុងក្រោយ​ ឱ្យដឹងថា​ ចំនួនជនរងគ្រោះ សរុប ៥៤នាក់ ក្នុងនោះអ្នកស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងអ្នករងរបួសចំនួន២៦នាក់ (ស្រី០២នាក់)។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី ចំនួន...

ឧកញ៉ា សុខ ប៊ុន ដែលល្បីខាងវ៉ៃស្រីសម្រាតសំពត់​ ឥឡូវត្រូវចាប់បញ្ចូល​គុកបណ្ដោះអាសន្នជាលើកទី២ រួមជាមួយបក្ខពួក៥នាក់​…

ពេលវេលានៃវាសនាអាក្រក់​ របស់​ លោកឧកញ៉ា សុខ ប៊ុន ដែលល្បីខាងវ៉ៃសម្រាតសំពត់ស្រី​ និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ផ្សេងទៀត ជាបក្ខពួក​ ពាក់ព័ន្ធក្លែងបន្លំឯកសារសាធារណៈ , រំលោភយកដីដោយខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩​ ត្រូវបាន​ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចឃុំខ្លួន។  

មូលហេតុពិត​ ដែលឈានទៅដក​ តំណែង លោក ញឹម វណ្ណដា​ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​!

រាជរដ្ឋាភិបាលបានសម្រេចលើ​ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានា នាពេលបច្ចុប្បន្ន ជំនួស លោក ញឹម វណ្ណដា ដែលត្រូវបានបញ្ចប់តំណែង។ ទោះយ៉ាងណា​ លោក ញឹម​ វណ្ណដា​ ត្រូវបានព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល​ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី។​...

មហាជនមួយចំនួន នាំគ្នានិយាយពីស្មារតីទទួលខុសត្រូវ​ របស់​ លោក​ យន្ត មីន​ ក្រោយឧបទ្ទវហេតុរលំបាក់​អគារ៧ជាន់​​!

មិនមែនទាល់តែមានការដកតំណែង អភិបាលខេត្តព្រះសីហនុ​ ទើបមហាជនស្ងប់ចិត្តនោះទេ​ តែខណៈ​ពេល​ លោក​ យន្ដ​ មីន​ ប្រកាសលាលែងពីតំណែង អភិបាលខេត្តព្រះសីហនុ​ ស្រាប់តែមហាជនមួយចំនួនគិតថា​ សូមឱ្យមន្ត្រីដទៃ​ មានស្មារតីទទួលខុសត្រូវចំពោះកំហុសខ្លួន ដូចលោក យន្ត មីន ពេលនេះ​ លោកជាមន្ត្រីដំបូងគេរបស់កម្ពុជា ដែលបានសុំលាលែងពីតំណែង។ ការសុំលាឈប់របស់​ លោក យន្ដ​...