Idol Poster1

បុរសចិត្តឆៅម្នាក់ បានយកដែកកេះដុតម៉ូតូខ្លួនឯងចោល ព្រោះខឹងនឹង…….

(ខេត្តស្វាយរៀង)៖ បុរសចិត្តឆៅម្នាក់ បានយកដែកកេះដុតម៉ូតូខ្លួនឯងចោល ព្រោះខឹងនឹងសមត្ថកិច្ចជិះម៉ូតូដេញតាមប្រាប់ថា កុំឲ្យជិះម៉ូតូលឿនពេក ព្រោះស្ពានគេកំពុងជួសជុល ដោយសារតែខ្លាចបង្កគ្រោះថ្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រោមស្ពានតាហោ(ផ្លូវវាង) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: មុនពេលកើតហេតុ...

មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រា ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

(ស្វាយរៀង): មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ដែលគេស្គាល់ថាជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រា ខណះដែលកំពុងជិះម៉ូតូសុខៗស្រាប់តែឆ្កែរត់កាត់បុកពេញទំហុឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍ដ៏រន្ធត់ និងសោកស្តាយនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៥០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤២/១៤៣ ក្នុងភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា: នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់ជិះម៉ូតូពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ...

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឱ្យដំណើរការផ្លូវអាទិភាពមួយចំនួន សម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឱ្យដំណើរការផ្លូវអាទិភាពមួយចំនួន សម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកញ្ជូនអ្នកដំណើរ ប្រកបដោយភាពរហ័សទាន់ចិត្ត។ អភិបាលរាជធានីភ្នំពេញ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ក្រុមអ្នកជំនាញចុះសិក្សាជាមួយភាគីជប៉ុន ដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និងផ្លូវ អាទិភាសម្រាប់រថយន្តក្រុងសាធារណៈបានបើកបរដោយគ្មានការរំខាន និងឧបសគ្គអ្វីមួយកើតឡើង។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្តក្រុង និងទទួលរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ...

សមាគមសិល្បៈជប៉ុន-កម្ពុជា នវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់សិល្បៈតន្ដ្រីក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា តាមរយៈការរៀបចំកម្មវិធីប្រគំតន្ដ្រី Catch a Cambodian Star 2019 របស់សមាគមសិល្បៈជប៉ុន-កម្ពុជា នៅផ្សារទំនើបអ៊ីអនសែនសុខ អ្នកជំនាញសិល្បៈតន្ដ្រីជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់សិល្បៈតន្ដ្រីក្នុងប្រទេសកម្ពុជា ក្រោយមានសិស្ស-និស្សិតជាច្រើន បានចាប់អារម្មណ៍ និងចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍មួយនេះ។ អ្នកស្រី អ៊ីកិដា ហ៊ិសាកុ...

អភិបាលខេត្តព្រះសីហនុ ផ្ញើសារសុំអភ័យទោស ចំពោះបញ្ហាអសកម្មមួយចំនួន ដែលកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ

ព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានផ្ញើសារសុំអភ័យទោស ចំពោះបញ្ហាអសកម្មមួយចំនួន ដែលកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់។ លោក យន្ត មីន បានផ្ញើសារយ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីបងប្អូនគ្រប់គ្នា យើងខ្ញុំខំប្រឹងប្រែងណាស់ដែរ តែការអភិវឌ្ឈដំបូងៗ វាតែងតែប្រឈមខ្លះហើយ។ ការសាងសង់ត្រូវដឹកខូចផ្លូវ ការសាងសង់ត្រូវកាយចាក់បំពេញ...

សាលាឧទ្ធរណ៍ រៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី 

ភ្នំពេញ៖ នៅសាលប្រជុំសាលាឧទ្ធរណ៍ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋបាលសាលាឧទ្ធរណ៍ ដោយត្រូវតែងតាំងលោក ទូច ថារិទ្ធិ ជំនួសលោក ប៉ុន សាវ៉ាត់ ដែលត្រូវចូលនិវត្តន៍ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា...

បណ្ឌិត ងី មានហេង បានព្រមានដកហូតអាជ្ញាប័ណ្ណ ពីភោជនីយដ្ឋាន និងអាហារដ្ឋានណា ដែលគ្មានអនាម័យក្នុងការចម្អិនម្ហូបអាហារ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត ងី មានហេង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងសិក្ខាសាលា ការអនុវត្តអនាម័យចំណីអាហារដល់ប្រជាជនកម្ពុជា បានព្រមានដកហូតអាជ្ញាប័ណ្ណ ពីភោជនីយដ្ឋាន និងអាហារដ្ឋានណា ដែលគ្មានអនាម័យក្នុងការចម្អិនម្ហូបអាហារ។   លោកបណ្ឌិត ងី មានហេង...

ខេត្តព្រះសីហនុ លិច ទូកដឹកភ្ញៀវទេសចរ១គ្រឿង របស់ក្រុមហ៊ុន ដាលីធួរ បានលិចនៅក្នុងសមុទ្រ

ព្រះសីហនុ៖ នៅម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នគរបាលចរាចរណ៍ផ្លូវសមុទ្រ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទូកដឹកភ្ញៀវទេសចរ១គ្រឿង របស់ក្រុមហ៊ុន ដាលីធួរ បានលិចនៅក្នុងសមុទ្រ នៅទល់មុខឆ្នេរម្លប់ជ្រៃ ស្ថិតក្នុងក្រុងព្រះសីហនុ ។ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅថ្ងៃទី១៧...