មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រា ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

0
89

(ស្វាយរៀង): មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ដែលគេស្គាល់ថាជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រា ខណះដែលកំពុងជិះម៉ូតូសុខៗស្រាប់តែឆ្កែរត់កាត់បុកពេញទំហុឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍ដ៏រន្ធត់ និងសោកស្តាយនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៥០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤២/១៤៣ ក្នុងភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា: នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់ជិះម៉ូតូពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសត្វឆ្កែ រត់កាត់ផ្លូវ បុកជាមួយម៉ូតូពេញទំហុឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូដួលបោកនិងថ្នល់ ប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។

ចំពោះសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះ គង់ ឆែល ភេទ ឮប្រុស អាយុ៥៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានឋានៈជាមេបញ្ជាការរង រស់នៅភូមិពោធិ ឃុំមេសថ្ងក ស្រុកចន្ទ្រា បើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H-៦៦៧០ បានគ្រោះថ្នាក់ចរាចរណ៍បុកឆ្កែដួលស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាតតិចតួច ចំពោះសាកសពបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ប្រភពបានបន្តទៀតថា: ជនរងគ្រោះបានឡើងមកប្រជុំនៅឯខេត្ត ខណះដែលត្រឡប់មកផ្ទះនៅស្រុកវិញ ក៏ជួបគ្រោះចរាចរណ៍ស្លាប់បាត់បង់ជីវិតតែម្តងទៅ ៕ ដោយ:រូបគោ