ជើងខ្លាំង ឈ្មោះ​ ជួន ច័ន្ទដារី​ ពូកែខាង ទាត់ ធាក់​ គប់​ និងជេរប្រមាថ​ តុលាការមិនបានចាត់ការបណ្ដឹង​ បែរជាបញ្ជូនទៅបន្សាបគ្រឿងញៀនទៅវិញ!

0
81

…………….​

លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួន ឈ្មោះ ជួន ច័ន្ទដារី ដែលជាជើងខ្លាំង ខាងហក់ធាក់ ទាត់​ និងគប់គេឯង ទៅមណ្ឌលបន្សាបសារធាតុញៀន ឱកាសខ្ញុំ ដើម្បីព្យាបាល ខណៈមានបណ្តឹងពីអ្នករងគ្រោះ បានប្តឹងបុរសម្នាក់នេះភ្លាមៗទៅកាន់ប៉ុស្តិ៍នគបាល​ ក្នុងបទចោទគំរាមកំហែង ប្រមាថ ជាសាធារណ:។

ក្រុមអ្នកកាសែត និងជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងទៅ​ នគរបាល​ ខណ្ឌមានជ័យ​ រួចហើយនោះ​ បានផ្ទុះការងឿងឆ្ងល់ថា ហេតុអ្វីតំណាងអយ្យការមិនចាត់ការបណ្តឹងរបស់ពួកគេ បែរជាបញ្ជូនជនដៃដល់ទៅមណ្ឌលបន្សាបសារធាតុញៀន ឱកាសខ្ញុំ ទៅវិញ?

ជាការឆ្លើយតប លោក ស្រី ម៉ាកនី ជាតំណាងអយ្យការបានប្រាប់អ្នកកាសែតថា សំណុំរឿងនេះនគរបាលបានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដោយសន្និដ្ឋានថា ប្រើប្រាស់គ្រឿងញៀន។ ចំណែកពាក្យបណ្តឹងរបស់អ្នកកាសែត និងជនរងគ្រោះផ្សេងទៀត គឺនគរបាលមិនបានបញ្ជូនមកតុលាការទេ។​

សូមបញ្ជាក់ថា​ ជនសង្ស័យឈ្មោះ ជួន ច័ន្ទដារី ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពយកដែក​ ដុំថ្ម និងស្បែរជើងដេញគប់ នគរបាលចរាចរណ៍ និងអ្នកកាសែត​ បង្កភាពចលាចលពេញដងផ្លូវសាធារណៈ៕​