ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដមានជ័យ ស្រុកស្នួល​ គប់គិតជាមួយឈ្មួញដឹកទំនិញរថយន្ដខ្នាតយក្ស​ ស៊ីលុយមិនឱ្យបាត់មួយជើងណា!

0
256

ក្រចេះ​ ៖ ឈ្មួញដឹកទំនិញតាមរថយន្ដស្របច្បាប់​​ និងមន្ត្រីស្មោះត្រង់មួយចំនួន​ បានប្រាប់ឱ្យដឹងថា​ លោក​ អ៊ុយ ហឿន ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដមានជ័យ​​ ស្រុកស្នួល ខេត្តក្រចេះ​ រួមនឹង​ លោក​ សាន់ ម៉េងហួត​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ ខេត្តក្រចេះ កំពុងគប់គិតគ្នាជាប្រព័ន្ធ បើកដៃបណ្ដោយឲ្យរថយន្ដប្រភេទយីឌុប វ៉េអងខ្នាតយក្សធំៗ​ ជាពិសេសរថយន្ដដឹកឈើ​ មិនចូលថ្លឹងជញ្ជីងនោះទេ​ ដោយពួកគេដោះដូរគ្នានឹងការបង់លុយក្រោមតុ។

តាមប្រភពព័ត៌មាន រាយការណ៍ឱ្យដឹងថា​ បើទោះជា​មានមជ្ឈដ្ឋានខ្លះថា​ លោក​ អ៊ុយ ហឿន​ កំពុងត្រូវប្រឈមនឹងការដកតួនាទីជា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដ​ មានជ័យ ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះ ដោយសារតែប្រព្រឹត្តិអំពើពុករលួយ យ៉ាងណាក៏ដោយ​, ក៏ពេលនេះ​ លោកនៅតែបណ្ដែត​បណ្ដោយ​គប់គិតគ្នា បើកដៃឱ្យឈ្មួញដឹកទំនិញតាមរថយន្ដធុនធំៗ ដាក់ទម្ងន់លើសចំណុះ​ មិនចូលថ្លឹងក្នុងជញ្ជីងដដែល។ ជាក់ស្ដែង ប៉ុន្មានយប់ថ្មីនេះ គឺឱ្យតែរថយន្ដ​ធុនយក្សមកដល់ បើកហួសទៅព្រុយៗ តែម្ដង​ ឯមន្ត្រីស្ថានីយជញ្ជីងវិញ​ បានត្រឹមម៉ាស្រែកប្រាប់គ្នាឱ្យកត់ត្រាចូលបញ្ជីផ្ទាល់ខ្លួន​ កុំឱ្យបាត់មួយជើងណាឱ្យសោះវ៉ើយ។​

មានពេលខ្លះ ពេលឃើញរថយន្ដរបស់អ្នកសារព័ត៌មាន ដេញតាមប្រមាញ់ផ្ដិតយករូបភាពពីក្រោយរថយន្ដប្រភេទយីឌុប​ ឬខ្នាតយក្សនោះ​ ដឹកទំនិញមកដល់​ ស្ថានីយជញ្ជីងថ្លឹងរថយន្ដ​មានជ័យ​នេះ​ ខាងមន្ត្រីជញ្ជីង​ និងអ្នកបើកបរ​ ធ្វើជាបើកចូលកន្លែងថ្លឹង ពួកគេមិនហ៊ានគេចវេះនោះទេ ប៉ុន្តែទោះជាយ៉ាងណា​ នេះគ្រាន់តែជាលេសប៉ុណ្ណោះ​ ព្រោះពួកគេខ្លាចអ្នកសារព័ត៌មានថតផ្ដិតយករូបភាពដែលគេចវេះ​ មិនចូលថ្លឹងជញ្ជីងនោះ​ ទៅផ្សព្វផ្សាយ …​ ម៉្លោះហើយក៏ធ្វើបើកចូលជញ្ជីងមួយជើងជាពីរជើងទៅ , ហាស​ ហា​ លាក់ការណ៍ខ្ពស់​ រស់ប្រព្រឹត្តិពុករលួយបានយូរ។

តាមប្រភពព័ត៌មានជាច្រើន​ទៀត បានបង្ហើបថា​ ក្នុងស្រុកស្នួល​ ខេត្តក្រចេះ​​ ពាក់ព័ន្ធជាមួយនឹងស្ថានីយជញ្ជីងមួយនេះ គឺតែងតែមានរថយន្ដខាតយក្សរបស់​ក្រុមហ៊ុនដឹកឈើ​ និងដឹកទំនិញផ្សេងៗ​ លើសចំណុះ​ មិនតិចរយគ្រឿង​ បានធ្វើដំណើរឆ្លងកាត់​ តែរថយន្ដទាំងនោះ មិនបានចូលជញ្ជីងថ្លឹងនោះទេ ព្រោះពួកគេ (មន្ត្រីជញ្ជីង-​ឈ្មួញ) បានសម្របសម្រួលលុយកាក់​ សេវាមួយជើងប៉ុន្មាន? មួយថ្ងៃប៉ុន្មាន?​ មួយខែប៉ុន្មាន?​ គឺមន្ត្រីជញ្ជីងថ្លឹងរថយន្ដនេះ​ បានគិតគូរ​ បូកសរុបពីថៅកែក្រុមហ៊ុនដឹកឈើ​ និងក្រុមហ៊ុនដឹកទំនិញផ្សេងៗទៀត​ មិនឱ្យបាត់មួយកាក់​ មួយសេន​ ណានោះទេ។​

ករណីនេះ​ មហាជនកំពុងរិះគន់ឥតឈប់ថា​ ដោយសារតែមានការគប់គិតគ្នាស៊ីលុយជើង ស៊ីលុយថ្ងៃ​ និងស៊ីលុយខែ រវាងមន្ត្រីជញ្ជីងមានជ័យ​ ស្រុកស្នួល​ និងមេឈ្មួញដឹកទំនិញរថយន្ដខ្នាតយក្សបែបនេះអ៊ីចឹងតើ​​ បានជាធ្វើឱ្យផ្លូវជាតិលេខ7អា ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ រងការបាក់បែក ខូចខាត ស្ថាបនាមិនបានកន្លះឆ្នាំផង​ ក៏ក្រហេងក្រហូង​ បាក់បែក ខូចស្ទើរអស់ទៅវិញ …​ បើថ្នាក់លើ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ មិនជឿលើរឿងនេះ​ …​ តស់​ iDol  Media ហ៊ានដឹកដៃអស់លោកដើរមើល​ និងចង្អុលប្រាប់ពីកន្លែងដែលផ្លូវខូច។

ករណីនេះ​ iDol  Media រង់ចាំការបំភ្លឺបកស្រាយពីភាគីពាក់ព័ន្ធ ជាពិសេស លោក​ អ៊ុយ ហឿន និងលោក​ សាន់ ម៉េងហួត​ ដោយក្ដីរីករាយ​៕ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​