មូលហេតុពិត​ ដែលឈានទៅដក​ តំណែង លោក ញឹម វណ្ណដា​ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​!

0
210

រាជរដ្ឋាភិបាលបានសម្រេចលើ​ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានា នាពេលបច្ចុប្បន្ន ជំនួស លោក ញឹម វណ្ណដា ដែលត្រូវបានបញ្ចប់តំណែង។

ទោះយ៉ាងណា​ លោក ញឹម​ វណ្ណដា​ ត្រូវបានព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល​ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី។​

មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទវហេតុ រលំបាក់អគារ៧ជាន់ នៅក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់៕