មហាជនមួយចំនួន នាំគ្នានិយាយពីស្មារតីទទួលខុសត្រូវ​ របស់​ លោក​ យន្ត មីន​ ក្រោយឧបទ្ទវហេតុរលំបាក់​អគារ៧ជាន់​​!

0
239

មិនមែនទាល់តែមានការដកតំណែង អភិបាលខេត្តព្រះសីហនុ​ ទើបមហាជនស្ងប់ចិត្តនោះទេ​ តែខណៈ​ពេល​ លោក​ យន្ដ​ មីន​ ប្រកាសលាលែងពីតំណែង អភិបាលខេត្តព្រះសីហនុ​ ស្រាប់តែមហាជនមួយចំនួនគិតថា​ សូមឱ្យមន្ត្រីដទៃ​ មានស្មារតីទទួលខុសត្រូវចំពោះកំហុសខ្លួន ដូចលោក យន្ត មីន ពេលនេះ​ លោកជាមន្ត្រីដំបូងគេរបស់កម្ពុជា ដែលបានសុំលាលែងពីតំណែង។

ការសុំលាឈប់របស់​ លោក យន្ដ​ មីន​ គឺជាសារផ្តាំផ្ញើមួយដើម្បី​ក្រើន​រំលឹក​​ទៅ​កាន់​មន្ត្រី​នានា​នៅទូទាំងប្រទេស​ កុំឱ្យមាន​ការ​ធ្វេស​ប្រហែស​​ មិនទទួលខុសក្នុងភារកិច្ចដែលខ្លួនបានធ្វើ​ បម្រើរដ្ឋ​ និងប្រជារាស្ត្រ​ ពោលគឺ​ ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ ។ មានការល់ក​ឡើង​ជា​ច្រើន​ និង​ចោទ​ជា​សំណួរ​ថា​ តើ​មន្ត្រី​ផ្សេងៗ​ទៀតដែល​ធ្វើខុស​ ហ៊ាន​ចេញ​មុខ​សុំ​លា​លែងពី​តំណែងដូចរូប​លោក​ យន្ត​ មីន​ ដែរ​ឬ​ទេ?៕