ការរុករកឃើញថ្មីទៀត អ្នកស្លាប់​កើន​ដល់​ចំនួន​​ ២៨នាក់​ អ្នករងរបួសចំនួន ២៦រូប ក្នុងឧបទ្ទវហេតុ​ រលំ​បាក់អគារ៧ជាន់​​

0
235

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំបាក់អគារ៧ជាន់ គិតត្រឹមម៉ោង០៤និង១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ​ គេរកឃើញមនុស្សស្លាប់ និងរងរបួស​ កើនដល់ចំនួន ៥៤នាក់ ក្នុងនោះស្លាប់ចំនួន​ ២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន ២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មរុករកមនុស្ស ដែលគេសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

សូមបញ្ជាក់ថា​ អគារជ៧ជាន់​ លុះណាតែអន់គុណភាព រលំបាក់គ្រាំង​ ទើបដឹងថា​ គេលួចសាងសង់ដោយអត់ច្បាប់នេះ​ ត្រូវបានរលំបាក់ នៅព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហុន៕

​