ប្រធានបទនៃការរលំបាក់អគារ​៧​ជាន់ ៖​ កែសម្រួលភារកិច្ចអភិបាលខេត្ត ៣ ​រូប ​ខណៈ​លោក​ យន្ដ​ មីន​ ប្រកាស​លាលែង​ពីតំណែង​ , ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់!

0
382

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មានព្រះរាជកិច្ចមមាញឹកខ្លាំង​ក្នុងការចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ តែងតាំង ៖​ 

-​ លោក យន្ត មីន បានប្រកាសលាលែងពីតំណែងដោយខ្លួនឯង , ជាមួយគ្នា សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បានយល់ព្រម ។ ក្នុងព្រះរាជក្រឹត្យ​ លោក យន្ត មីន តម្រូវឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមទទួលភារកិច្ចថ្មី។

-​ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួស​ លោក យន្ដ​ មីន​ ដែល​ត្រូវបានលាលែងពីតំណែង។

-​ លោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ទៅជាអភិបាលខេត្តព្រះវិហារ។

-​ លោក អ៊ុន ចាន់ដា ពីអភិបាលខេត្តស្វាយរៀង ទៅធ្វើជាអភិបាលកំពង់ចាម ជំនួសលោក គួច ចំរើន។

ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤និង១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមសង្គ្រោះបានរុករកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។

សូមបញ្ជាក់ថា​ អគារជ៧ជាន់​ លុះណាតែអន់គុណភាព រលំបាក់គ្រាំង​ ទើបដឹងថា​ គេលួចសាងសង់ដោយអត់ច្បាប់នេះ​ ត្រូវបានរលំបាក់ នៅព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហុន៕