ចេះតាមានហើយ! នៅក្នុងក្រុង Masterton នៃកោះភាគខាងជើង មានយន្តហោះខ្នាតតូច០២គ្រឿង បានបុកគ្នានៅ​លើផ្ទៃអាកាស

0
263

អាមេរិក៖ នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះបើតមការដកស្រង់កាបានឱ្យដឹងថា រផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសនូវែលសេឡង់ បានឱ្យដឹងថា យន្តហោះខ្នាតតូច០២គ្រឿង បានបុកគ្នានៅ​លើផ្ទៃអាកាស ក្នុងក្រុង Masterton នៃកោះភាគខាងជើង។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសនូវែលសេឡង់ អ្នកបើកយន្តហោះទាំងពីរនាក់ នៃយន្តហោះទាំងពីរគ្រឿង​ បានបាត់បង់​ជីវិត ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងនាវេលាព្រឹកថ្ងៃអាទិត្យនេះ (ពេលវេលានៅនូវែលសេឡង់)។ សារព័ត៌មានក្នុង​ស្រុករបស់នូវែលសេឡង់ The New Zealand Herald បានរាយការណ៍ថា យន្តហោះខ្នាតតូចទាំងពីរគ្រឿង បានឆាបឆេះហើយ​ធ្លាក់ពីលើមេឃ ក្រោយការបុកគ្នា។

ខណៈការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុ នៅពីក្រោយគ្រោះថ្នាក់យន្តហោះបុកគ្នានេះ ​កំពុងតែប្រព្រឹត្តទៅមុខ សាក្សីមួយចំនួនបាន​​​ប្រាប់ថា ហេតុការណ៍នេះគឺបានកើតឡើង ចំពេលដែលអាកាសធាតុ មានសភាពល្អជាធម្មតា៕