កាន់តែពិសេសទៀតហើយ! ស្រាបៀរ GANZBERG អញ្ជើញតារាចម្រៀងរ៉េបអន្តរជាតិដ៏ល្បីល្បាញមួយរូប គឺលោក Kid Ink

0
253

ភ្នំពេញ៖ កាន់តែពិសេសទៀតហើយ ដើម្បីអបអរសាទរ ស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុត លំដាប់អន្តរជាតិពី Monde selection, GANZBERG បានអញ្ជើញតារាចម្រៀងរ៉េបអន្តរជាតិដ៏ល្បីល្បាញមួយរូប គឺលោក Kid Ink មកចូលរួមប្រគំតន្រ្តីដ៏ពិសេសនេះ។

គួរឱ្យដឹងផងដែរថា លោក Kid Ink នឹងប្រគំតន្ត្រីដ៏ពិសេស នៅក្នុងកម្មវិធីជប់លៀងអបអរទទួលមេដាយ ដល់ទៅ២ថ្ងៃជាប់ៗគ្នាតែម្តង ដោយចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ Premium Sen Sok និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឡើងនៅទីក្រុងកោះពេជ្យ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុត លំដាប់អន្តរជាតិពី Monde selection៕