នោះស្ងាត់ៗ! តារាប្រុស លោកវី ជីវ័ន្ទ លិចរូបរូបភាពលោកកំពុងតែធ្វើការសំណង់ តែនេះគ្រាន់តែ…

0
533

ភ្នំពេញ៖ តារាប្រុស វី ជីវ័ន្ទ ដែលមានសក់សំពោង គឺមានទស្សនិកជនមិនតិចនាក់នោះទេ ដែលស្គាល់រូបលោក ព្រោះតារាប្រុសរូបនេះ ទោះមិនសូវជាល្បីល្បាញខ្លាំងក៏ពិតមែន តែមានជំនាញផ្នែកសិល្បៈច្រើនក្នុងដៃ ទាំងសម្តែង ច្រៀង និងតន្រ្តីករជាដើម។ ទំរាំដើរមកដល់ចំណុច មានបាន មានការងារជាមន្ត្រីរាជការ និងធ្វើជាសិល្បករដូចបច្ចុប្បន្ន ជីវិតរបស់លោក វី ជីវ័ន្ត ត្រូវបានគេដឹងថា ឆ្លងកាត់នូវភាពលំបាក់ច្រើនណាស់។ តាមរយៈបទពិសោធន៍លំបាកក្នុងជីវិត លោក វី ជីវ័ន្ត បានចាត់ទុកថា នេះជាមេរៀនក្នុងជីវិត ធ្វើឲ្យលោកស្គាល់តម្លៃការងារ និងខឹតខំប្រឹងប្រែង ហើយលោកក៏បានផ្តាំផ្ញើរដល់យុវជនជំនាន់ ជាពិសេសយុវជនដែលនៅតាមបណ្តាខេត្ត មកសិក្សារនៅទីក្រុង ឲ្យខំប្រឹងប្រែងរៀនសូត្រ ឬធ្វើការ ហើយកុំភ្លើតភ្លើន ដើរផ្លូវខុស។

ជាមួយនឹងការលើកឡើងខាងលើ រួមផ្សំជាមួយនឹងសារដាស់តឿន ព្រមទាំងបទពិសោធន៍របស់តន្រ្តីករ វី ជីវ័ន្ត ដែលបានបង្ហាញពេលនេះ គឺជាគំរូដ៏ល្អមួយចំពោះយុវជនជំនាន់ក្រោយក្នុងការត្រាប់តាម ដើម្បីឲ្យយល់ដឹងពីតម្លៃការងារ ការតស៊ូប្រឹងប្រែង ជាយន្តមួយជួយទៅរកភាពជោគជ័យក្នុងជីវិត។

ការលើកឡើងបែបនេះ បន្ទាប់ពីលោក វី ជីវ័ន្ត កំពុងត្រូវបានទស្សនិកជនចាប់អារម្មណ៍ច្រើន ក្រោយពេលបង្ហោះរូបភាពកំពុងធ្វើសំណង់ ដែលមុខរបរនេះលោកបានធ្វើតាំងជាង ២០ឆ្នាំមុន កាលពីរៀននៅមហាវិទ្យាល័យមកម្ល៉េះ។ ឆ្លើយតបនឹងបទពិសោធន៍លំបាកទាំងនេះ លោក វី ជីវ័ន្ត បានឲ្យដឹងថា តាមពិតទៅ កាលពីកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ បានឆ្លៀតពេលទំនេរ ទៅធ្វើសំណង់ជាមួយពូ ដើម្បីបានកម្រៃមួយថ្ងៃប្រាំពាន់រៀល ជួយសម្រួលជីវភាពគ្រួសារ។ លោកថា ខ្លួនមកពីស្រុកស្រែចំការ ឃើញឪពុកម្តាយប្រឹងប្រែងខ្លាំង ដើម្បីឲ្យកូនបានរៀនសូត្រនឹងគេ ដូច្នេះពេលឃើញភាពលំបាករបស់អ្នកមានគុណបែបនេះ បានជំរុញទឹកចិត្តលោកឲ្យខំតស៊ូ ឆ្លៀតពេលធ្វើសំណង់ គ្រាន់បានប្រាក់ខ្លះ ដើម្បីសម្រួលចំណាយរបស់ឪពុកម្តាយ។

ទន្ទឹមគ្នានេះ លោក វី ជីវ័ន្ត បានដាស់តឿនដល់យុវជនជំនាន់ក្រោយ ជាពិសេសអ្នកដែលកំពុងមកទីក្រុង ដើម្បីបន្តការសិក្សាថា ប្រសិនបើគិតពីឪពុកម្តាយ និងមានការតស៊ូ ខិតខំប្រែងប្រែង នាងអាចដើរទៅមុខបានច្រើន បានន័យថានឹងអាចពុះពារនូវឧបសគ្គនានាដែលកើតឡើងចំពោះមុខ។ ផ្ទុយទៅវិញ ប្រសិនបើភ្លេចអ្នកមានគុណ និងការភ្លើតភ្លើនតាមគ្នា នោះនឹងបរាជ័យ ហើយក្លាយជាកូនរមិលគុណ។

ជាចុងក្រោយ ក្រៅពីផ្ញើរសារថ្លែងអំណរគុណដល់ទស្សនិជន ដែលតែងតែគាំទ្រស្នាដៃរបស់ខ្លួន លោក វី ជីវ័ន្ត ក៏បានបង្ហើបឲ្យដឹងផងដែរ ថាដោយសារមានបងប្អូនគាំទ្រគ្រប់ស្រទាប់វណ្ណៈ ទើបលោកនៅតែរក្សាស្ទិលម៉ូតសក់សំពោងបែបនេះ បើគ្មានបងប្អូនគាំទ្រ លោកក៏មិនទុកនោះដែរ ខណៈសក់សំពោងមានហ៊ុងសុយនេះ លោកបានទុកជាង ១៥ឆ្នាំមកហើយ៕