លោក ដូណាល់ ត្រាំ បច្ចុប្បន្នលោកកំពុងពិចារណា លើផែនការដាក់ទណ្ឌកម្មលើគម្រោងបំពង់ឧស្ម័ន Nord Stream-2

0
255

អាមេរិក៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា បច្ចុប្បន្នលោកកំពុងពិចារណា លើផែនការដាក់ទណ្ឌកម្មលើគម្រោងបំពង់ឧស្ម័ន Nord Stream-2 ដែលលោកផ្ទាល់ចាត់ទុកថាជា «បំពង់បញ្ហា»។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រាហ្សេច ឌូដា (Andrzej Duda) នៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ។ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាបញ្ហាដែលខ្ញុំកំពុងសម្លឹងមើល និងពិចារណា (ពីការដាក់ទណ្ឌកម្មលើគម្រោងបំពង់ឧស្ម័ន Nord Stream-2»

 Nord Stream 2 គឺគម្រោងបំពង់ឧស្ម័នរវាងក្រុមហ៊ុនរុស្ស៊ី ហ្គាស់ប្រម (Gazprom) និងក្រុមហ៊ុនអឺរ៉ុបចំនួន ០៥ផ្សេងទៀត ក្នុងនោះរួមមានទាំងអាល្លឺម៉ង់ផងដែរ។ Nord Stream 2 មានគោលដៅផ្គត់ផ្គង់ឧស្ម័ន ៥៥ពាន់លានម៉ែត្រគូប នៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ដោយផ្ទាល់ ព្រមទាំងប្រទេសអឺរ៉ុមួយទៀត តាមរយៈបំពង់ឧស្ម័ននៅក្រោមសមុទ្រ បាល់ទិច (Baltic)៕