ចុម ម៉េចយកលុយរង្វាន់ទៅចែកជូនគេចឹង? បុរសសង្ហាកម្ពុជា ឈ្នះពានប្រជាប្រិយ​ ក្នុងការប្រកួតនៅប្រទេសថៃ

0
296

លោក អ៊ិត សុធា បុរសសង្ហាតំណាងឲ្យប្រទេសកម្ពុជា ត្រូវបានឈ្នះពានប្រជាប្រិយភាព «Popular Vote award»​ និងទទួលបានពាន៣ផ្សេងទៀត ពីព្រឹត្តិការណ៍មួយមានឈ្មោះថា Mister United World 2019 ដែលរៀបចំឡើងនៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដែលនេះជាមោទភាពមួយលើឆាកអន្តរជាតិសម្រាប់បុរសខ្មែរ។


ព្រឹត្តិការណ៍ប្រកួតសម្រស់បុរស Mister United Word ឆ្នាំ២០១៩ នេះ ធ្វើឡើងនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែឧសភា។ មានប្រទេសជាច្រើនចូលរួមប្រកួត ដូចជា ថៃ ស្រីលង្កា កម្ពុជា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក និងអាមេរិកជាដើម។

បេក្ខភាពតំណាងកម្ពុជា គឺលោក អ៊ិត សុធា អាយុ២៥ឆ្នាំ កម្ពស់ ១,៧៤សង់ទីម៉ែត្រ និងទម្ងន់ ៨២គីឡូក្រាម​។ លោក អ៊ិត សុធា​ បញ្ជាក់ថា​ ប្រាក់រង្វាន់ទាំងអស់ លោកនឹងប្រគល់ជូនដល់សកម្មភាពសង្គម បន្ថែមពីលើទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោកចំនួន១ពាន់ដុល្លារអាមេរិកទៀត ដែលនេះជាទឹកចិត្តរបស់លោក៕