រដ្ឋមន្ត្រីម៉ិចស៊ីកូ លាលែងចេញពីតំណែង ដោយគ្រាន់តែខ្ជីខ្ជាពេលវាលាធ្វើឱ្យគេរង់ចាំ​តែ​៣៨នាតីប៉ុណ្ណោះ​ ! នៅកម្ពុជាមាននរណាហ៊ានទេ?

0
236

រដ្ឋមន្ត្រី បរិស្ថាន និង រ៉ែ នៃប្រទេសម៉ិចស៊ីកូ ដោយដឹងខ្លួនថា​ មានកំហុសដោយសារតែភាពយឺតយ៉ាវ,ការធ្វើដំណើរមិនគោរពពេលវេលា ធ្វើឲ្យក្រុមអាកាសយានិក​ និងអ្នកដំណើររាប់សិបនាក់រង់ចាំខ្លួនស្ទើរតែមិនដល់ ៣៨នាទី ផងនោះ​  ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក ក៏បានប្រកាសលាលែងពីតំណែងតែម្ដង ជាថ្នូរនឹងវិប្បដិសារៈមួយនេះ។ ​

ក្នុងពេលរង់ចាំត្រឹមតែ ៣៨នាទីនេះ​ បានធ្វើឲ្យពលរដ្ឋថ្កោលទោស លោក​ស្រី រដ្ឋមន្ត្រី​ យ៉ាងខ្លាំង ហើយនេះជាដើមចម​ ធ្វើឲ្យលោកស្រីរដ្ឋមន្ត្រីសម្រេចលាលែងចេញពីតំណែង។ ប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Obrador  ឱ្យដឹងថា រូបលោក​ បានទទួលលិខិតលាលែងតំណែង របស់ លោកស្រី រដ្ឋមន្ត្រី បរិស្ថាន និង រ៉ែ Josefa Gonzalez Blanco Ortiz Ortiz។

ក្នុងលិខិតលាលែងចេញពីតំណែង របស់លោកស្រីរដ្ឋមន្ត្រី វ័យ៥៤ឆ្នាំរូបនេះ បានបញ្ជាក់ថា នៅពេលលោកស្រីធ្វើដំណើរទៅបំពេញការងារ កាលពីថ្ងៃទី២៤ ខែឧសភា លោកស្រី បានធ្វើដំណើរយឺតពេលវេលាដល់ទៅ៣៨នាទី ធ្វើឲ្យក្រុមអាកាសយានិក​ និងអ្នកដំណើររង់ចាំ។ លោកស្រី យល់ច្បាស់ថា​ «គ្មានអ្វីអាចការពារបានឡើយនូវកំហុសដ៏ខ្ជីខ្ជា​ ការផ្លាស់ប្តូរថ្មីរបស់ម៉ិចស៊ីកូ ទាមទារត្រូវតែគោរពពីតម្លៃ នៃតម្លាភាព និងយុត្តិធម៌ក្នុងសង្គម»៕