ការប្រកួតរថយន្តកែច្នៃបានចាប់ផ្តើមហើយ នៅក្នុងកម្មវិធីប្រកួតរថយន្ត Lawnmower ជ្រើសជើងឯងឆ្នាំ២០១៩ របស់អង់គ្លេស

0
207

អង់គ្លេស៖ ការប្រកួតរថយន្តកែច្នៃបានចាប់ផ្តើមហើយ ចំណែកអ្នកចូលរួមប្រណាំងរថយន្តកែច្នៃមានអ្នកចូលរួមយ៉ាងច្រើនចូលរួមក្នុងការប្រកួត នៅក្នុងកម្មវិធីប្រកួតរថយន្ត Lawnmower ជ្រើសជើងឯងឆ្នាំ២០១៩ របស់អង់គ្លេស។ ការប្រណាំងនេះ បានបែងចែកជា ៤ដំណាក់កាល អាស្រ័យទៅលើស្ថានភាពនៃផ្លូវរត់ប្រណាំង។

ម៉ាស៊ីនមេត្រូវបានរក្សាទុក ហើយផ្លែរបស់ម៉ាស៊ីនកាត់ស្មៅត្រូវបានគេយកចេញដើម្បីសុវត្ថិភាព។ កីឡាប្រភេទនេះបានទាក់ទាញមនុស្សគ្រប់វ័យ ឱ្យចូលរួមប្រកួត ហើយកីឡាប្រណាំងប្រភេទនេះបង្ហាញវត្តមានតាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។ ការប្រកួតជើងឯកនេះចាប់ផ្ដើមពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការប្រណាំងរថយន្តកែច្នៃ គឺជាទម្រង់នៃការប្រណាំងរថយន្តកីឡា ដែលអ្នកចូលរួមប្រណាំងបានកែច្នៃមកពីម៉ាស៊ីនកាត់ស្មៅជាមួយរថយន្ត ដែលជាទូទៅជិះនៅលើឧបករណ៍ដែលកែច្នៃនោះ៕