អូចឹងតើ បានជា លោក សុខ ពេញវុធ និងលោក ទៀង ចាន់សារ ស៊ីឆ្អែតខ្ជិលធ្វើការ ដោយសារ បនល្បែងហ្គេមបាញ់ត្រីចិញ្ចឹម !!!

0
276

ភ្នំពេញ៖ មួយរយៈពេលនេះ គេសង្កេតឃើញថា ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនកន្លែងណាស់កំពុងតែកើតមានឡើងយ៉ាងពេញបន្ទុកក្នុងខណ្ឌដូនពេញ ដូចជាផ្លូវលេខ១៧៤ ផ្ទះលេខ៥២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី៣ បានបង្កបញ្ហាអសន្តិសុខ និងរំខានប្រជាពលរដ្ឋអ្នកជិតខាង ហើយយូរៗទៅធ្វើឱ្យប្រជាពលរដ្ឋគិតថា សមត្ថកិច្ចខណ្ឌដូនពេញ ទុកអាល្បែងស៊ីសង ហ្គេមបាញ់ត្រីនេះ សម្រាប់សេដ្ឋកិច្ចផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។

បានជាថា ទុកសម្រាប់សេដ្ឋកិច្ច ? បើ ​លោក សុខ ពេញវុធ អភិបាល ខណ្ឌ​ដូនពេញ និងលោក ទៀង ចាន់សារ អធិការនគរបាល​ ខណ្ឌដូនពេញ​ ត្រជាក់ល្ហឹមហ្នឹង ?!!! គឺមេខណ្ឌទាំង២នាក់នេះ បានត្រឹមតែបើកភ្នែកមើលមួយត្រួស ដើម្បីឱ្យដឹងថា អាមួយណាសម្រាប់អញតែប៉ុណ្ណឹងហ្នឹង !!! បើ លោកមេខណ្ឌទាំង២នាក់ គិតថា ប្រជាពលរដ្ឋនិយាយខុស គឺម៉្លេះលោកទាំង២ចេញបង្ក្រាបហ្គេមបាញ់ត្រីដ៏សំបូរបែបក្នុងទឹកដីរបស់ផងខ្លួនបាត់ទៅហើយ … មិនមែនទុកឱ្យពុលសង្គមបែបនេះទេ… មិនចឹង ?!!

ប្រជាពលរដ្ឋរិះគន់ថា​ ស្អប់ខ្ពើមណាស់មន្ត្រីណាដែលរក្សាទុកល្បែងស៊ីសង ឱ្យកើតចោរកម្មពេញបន្ទុកបែបនេះ​ ដូចមន្ត្រីខណ្ឌដូនពេញនេះជាដើម យ៉ាប់តែម្ដង ទុកឱ្យល្បែងស៊ីសង ហ្គេមបាញ់ត្រី ជាអ្នកចិញ្ចឹម ដោយម្នាក់ៗ ដេកស៊ី ដេកកស៊ី ឡើងធាត់ដូចហ៊ីង ខ្លះទៀតខ្ជិលទាំងក្រោកទៅធ្វើការ , នៅចាំការពារតែល្បែងស៊ីសងហ្គេមបាញ់ត្រីតែប៉ុណ្ណោះ គឺស៊ីលុយហ្គេមបាញ់ត្រីឡើងធាត់, ធាត់ខ្លាំងពេក ទោះជាគេយកឈើទៅដោល ឬចាក់ឆ្កឹះ ក៏មិនកម្រើកខ្លួនរួចដែរ។

ប្រជាពលរដ្ឋលើកឡើងទៀតថា មន្ត្រីខណ្ឌដូនពេញ កាងហ្គេមបាញ់ត្រីបែបនេះតើ ​បានជាបណ្ដាលឲ្យកើតឡើងនូវបទល្មើស​ផ្សេងៗ​ទៀត ​ដូចជា អំពើចោរលួច ចោរ​ឆក់​ប្លន់ ចោរប្លន់​ និង​បទល្មើស​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ជាច្រើន កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​រាល់ថ្ងៃនៅមានកម្រិត​​ ឬធ្វើឱ្យតែល្អមើល …​ មានន័យថា កន្លែងខ្លះ ចាប់ឬបង្ក្រាប ដើម្បីឱ្យថៅកែស្គាល់ខ្លួន ឬបក្ខពួកខ្លួនតឬែប៉ុណ្ណោះ ហើយយកបាយសម្ល អាហារត្រីសាច់ ទៅជូនដល់ប៊ុយរ៉ូតែម្ដង។

មន្ត្រីខ្លះទៀត ចាប់ជនសង្ស័យប្រព្រឹត្តិបទល្មើស​ ដើម្បីសម្រួលស្ងាត់ៗ …​ បើអ្នកសេពគ្រឿងញៀនវិញ  មាត្រាច្បាប់ណាស្រាលៗ ដែលវាត្រូវនឹងធាតុផ្សំនៃបទល្មើស សមត្ថកិច្ចមិនដោះលែងជនសង្ស័យ ឬបញ្ជូនទៅអប់រំ ឬបញ្ជូនកន្លែងបន្សាបគ្រឿងញៀននោះទេ បែរជាច្បាមយកអាមាត្រាច្បាប់ណា ដែលចែងកំណត់ទោស យកមកអនុវត្ត ដើម្បី … ហេហេ !!! ទៅណាអាវ៉ា ម្នាក់ៗស៊ីដេកស៊ីដេក លែងចង់ក្រោកទៅហើយ …. ដល់សមត្ថកិច្ចឆ្អែតនឹងហ្គេមបាញ់ត្រី ស៊ីដេកលែងចង់ក្រោកអ៊ីចឹងទៅ គឺអសន្តិសុខ​​កើតមានពេញបន្ទុកតែម្ដង ធ្វើឱ្យប្រជាពលរដ្ឋខ្វះភាពកក់ក្ដៅ មិនដឹងជាទៅសង្ឃឹមលើសមត្ថកិច្ចណាទៀតទេ បើអាជ្ញាធរមូលដ្ឋាន ងប់នឹងហ្គេមបាញ់ត្រីទៅហើយ … ហេហេ !!!​។

មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​​ខណ្ឌដូនពេញ រួមទាំង​លោក ទៀង ចាន់សារ អធិការនគរបាល​ដូនពេញ និង​លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​ ជា​អ្នក​ឃុបឃិត​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ដូច្នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត  ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់ លោក សុខ ពេញវុធ និង​លោក ទៀង ចាន់សារ នោះទេ៕